អាថកំបាំងនៃកុំព្យូទ័រដែលប្រើប្រាស់ទឹកសម្រាប់បញ្ចុះកំដៅ
មួយរយៈមកនេះខ្ញុំបានឃើញគេចែករំលែកនូវវីដេអូមួយដែល គេប្រើប្រាស់ទឹកយកមកត្រាំម៉ាស៊ីនកុំព្យូទ័រដើម្បីបញ្ចុះកំដៅ ដែលវាពិតជាធ្វើអោយមនុស្សម្នាមានចំនាប់អារម្មណ៍មែនទែន។ មិនត្រឹមតែអ្នកសិក្សារផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រនោះទេ មនុស្សទូទៅក៏មានអារម្មណ៍ងឿងឆ្ងល់ទៅដល់រឿងមួយនេះដែរ ថាតើវាអាចដំណើរការទៅរួចដោយរបៀបណា បើសិនជាទឹកគឺជាសត្រូវនៃឧបករណ៍អេឡិចត្រូនិចដូច្នេះ។
ថ្ងៃនេះខ្ញុំនឹងបកស្រាយនូវចម្ងល់របស់អ្នកទាំងអស់គ្នានៅក្នុងអត្ថបទមួយនេះ។ តាមពិតអង្គធាតុរាវដែលយើងឃើញនៅក្នុងវិដេអូនោះមិនមែនជាទឹកនោះទេ វាគឺជាប្រេងម្យ៉ាងដែលគេអោយឈ្មោះថា Mineral Oil ឬ Paraffin Oil ដែលយើងអាចហៅជាភាសាខ្មែរយើងថា ប្រេងខនិច។ វាគឺជាអង្គធាតុម្យ៉ាង គ្មានពណ៌គ្មានក្លិនដែលជារបាយនៃអង្គធាត អាល់កាន (Alkane)  ដែលចម្រេញចេញពីធម្មជាតិ ជាធម្មតាចម្រេញចេញពីប្រេងកាតឆៅ។ ប្រេងខនិចនេះគឺជាសំណល់ដែលសេសសល់ ពីការចម្រេញប្រេងឆៅអោយក្លាយជាប្រេងឥន្ធនៈ។ ប្រេងខនិចនេះអាចជាប្រភេទរាវ និងខាប់។
ប្រេងខនិចនេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងវិស័យជាច្រើនដូចជា វេជ្ជសាស្រ្ត ចំនីអាហារ អេឡិចត្រូនិច ជាដើម។ ប្រេងខនិចនេះគឺជាគ្រឿងផ្សំទូទៅមួយនៃ ឡេកូនក្មេង និងគ្រឿងតុបតែងមុខជាដើម។ នោក្នុងផ្នែកអេឡិចត្រូនិចវិញដោយសារភាពមិនចំលងអគ្គីសនីរបស់វា វាត្រូវបានគេប្រើប្រាស់សម្រាប់ជាទឹកដើម្បីបញ្ចុះកំដៅក្នុងម៉ាស៊ីនយានយន្ត ប្រើប្រាស់ជាទឹកសម្រាប់ដាក់លើអង្គប្រតិបត្តិការរបស់កុំព្យូទ័រ (Thermal Paste)។
![]()  | 
| ប្រព័ន្ធម៉ាស៊ីនបម្រើប្រើប្រាស់ប្រេងខនិចដើម្បីបញ្ចុះកំដៅ | 
![]()  | 
| កុំព្យូទ័រប្រើប្រាស់ប្រេងខនិច | 
ដោយសារវាជាអង្គធាតុដែលស្រូបកំដៅបានល្អ ទើបគេងាកមកប្រើប្រាស់វាដើម្បីបញ្ចុះកំដៅកុំព្យូទ័រវិញម្តង ដោយសារវាមិនចំលងអគ្គីសនីដូច្នេះហើយទើបប្រព័ន្ធកុំព្យូទ័រទាំងនោះអាចដំណើរការធម្មតា មិនមានបញ្ហាអ្វីនោះទេ។
លោកអ្នកអាចចូលទៅមើលការតម្លើងម៉ាស៊ីនកុំព្យូទ័រដែលប្រើប្រាស់ប្រេងខនិចដើម្បីបញ្ចុះកំដៅតាមតំណរភ្ជាប់ខាងក្រោមនេះ
https://youtu.be/2V06LLTNxc4
https://youtu.be/2V06LLTNxc4





បញ្ចេញមតិយោបល់